យើងរួមគ្នាដើម្បីគន្ធបុប្ផា

 —
Rating
Likes Talking Checkins
74 0
About សូមស្វាគមន៍មកកាន់ យើងរួមគ្នាដើម្បីគន្ធបុប្ផា
ពីក្រុមយើងខ្ញុំ https://www.fb.com/groups/wetogetherforkanthabopha/
Description «យើងរួមគ្នាដើម្បីគន្ធបុប្ជា» រួមចំណែកថែទាំសុខភាពកុមារ

ក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ជា» ជាស្ពានថ្មីមួយ ដ៏គួរឲ្យទុកចិត្ត ដែលអាចជួយ
ចម្លង នូវទឹកចិត្តសប្បុរស របស់លោកអ្នក ទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ជាទីស្ថាន
សក្តិសិទ្ធិជួយប្រោសប្រស់ អាយុជីវិតកុមារនៅកម្ពុជា ដែលកំពុងប្រឈមមុខនឹង
ជំងឺដង្កាត់នានា ឲ្យបានជាសះស្បើយ មានសុខភាពល្អ ព្រមទាំងមានក្តីសង្ឃឹម។

គោលបំណង (បឋម) របស់ក្រុម យើងរួមគ្នាដើម្បីគន្ធបុប្ជា ៖

- បរិច្ចាគ ជាប្រាក់វិភាគទានផ្ទាល់ខ្លួន ដើម្បីជួយទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ជា។

- លើកទឹកចិត្តកៀងគរ និងជួយសម្រួល ប្រមែប្រមូលថវិកា ពីមិត្តភក្តិរួមក្រុម
និងសប្បុសជន ដែលមានលទ្ធភាព និងមានឆន្ទៈ ចង់ចូលរួម អំពើជាកុសល
តែគ្មានពេលគ្រប់គ្រាន់ ទៅដោយផ្ទាល់ខ្លួនបាន ដើម្បីឲ្យពួកគាត់អាចបរិច្ចាគ
តាមរយៈក្រុមយើងខ្ញុំ ដែលមានអ្នកស្ម័គ្រចិត្ត ជួយការងារដោយមិនគិតកម្រៃ
មិនឆ្លៀតឱកាស យកមុខយកមាត់ កេងប្រវញ្ចន៍ ឬស្វែងរកផលប្រយោជន៍។

- លើកទឹកចិត្តកៀងគរ និងជួយសម្រួល ប្រមែប្រមូលថវិកា ពីមិត្តភក្តិរួមក្រុម
និងសប្បុសជន ដែលអាស្រ័យលទ្ធភាព ពួកគាត់មានកម្រិត ហើយមានឆន្ទៈ
ចង់ចូលរួមអំពើជាកុសល ប្រកបដោយ ទឹកចិត្តមនុស្សធម៌ ដើម្បីអាចបរិច្ចាគ
តាមរយៈក្រុមយើងខ្ញុំ ដែលមានអ្នកស្ម័គ្រចិត្ត ជួយការងារដោយមិនគិតកម្រៃ
មិនឆ្លៀតឱកាស កេងប្រវញ្ចន៍ យកមុខយកមាត់ ឬស្វែងរកផលប្រយោជន៍។

- ផ្សព្វផ្សាយ ពីភាពចាំបាច់ កត្តាប្រឈម និងតម្រូវការ នៃមន្ទីរពេទ្យគន្ធបុប្ជា
លើកទឹកចិត្ត ចំពោះមិត្តភក្តិរួមក្រុម និងសប្បុរសជន ដែលមានលទ្ធភាព និង
មានឆន្ទៈ ចង់ចូលរួមអំពើជាកុសល អាចអញ្ជើញទៅកាន់ មន្ទីរពេទ្យគន្ធបុប្ជា
ដើម្បីផ្តល់ការឧបត្ថម្ភ របស់ខ្លួនដោយផ្ទាល់ ដោយមិនចាំបាច់តាមរយៈក្រុម។

សូមមេត្តាចែករំលែក សេចក្តីសុខរបស់លោកអ្នក ជូនមាតាបិតានិងកុមារ ដោយ
ជួយផ្តល់ប្រាក់វិភាគទាន តាមសទ្ធាប្រចាំខែ ឬ ម្តងម្កាល ដល់មន្ទីរពេទ្យគន្ធបុប្ជា
តាមរយៈ «ស្ពាននៃមេត្តាធម៌»នេះ។ យើងខ្ញុំធានា នូវតម្លាភាព គណនេយ្យភាព
និងប្រសិទ្ធភាព នៃការបញ្ជូនជំនួយសប្បុរស របស់លោកអ្នក ទៅកាន់មន្ទីរពេទ្យ
ហើយប្រគល់ជូន លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) មិនឲ្យបាត់
សូម្បីមួយកាក់មួយសេនណាឡើយ។ ឈ្មោះសប្បុរសជន ចំនួនទឹកប្រាក់បរិច្ចាគ
(ជាប្រចាំថ្ងៃឬខែ) និងឯកសារប្រគល់-ទទួល (ជូនមន្ទីរពេទ្យជាប្រចាំខែ) យើងខ្ញុំ
នឹងផ្សព្វផ្សាយជូនជាសាធារណៈ នៅក្នុងទំព័រក្រុមនេះ ឬតាមគណនីហ្វេសប៊ុក។

លោកអ្នកអាចចូលរួមបរិច្ចាគ តាមរយៈ ៖



I- លោក អ៊ាង គារវៈ (ទីលំនៅ ៖ រាជធានីភ្នំពេញ)

https://www.facebook.com/kearovak

ប្រធានក្រុមអ្នកស្ម័គ្រចិត្ត «យើងរួមគ្នាដើម្បីគន្ធបុប្ផា»

លេខទូរស័ព្ទ (០៩៣) ៩៩ ៦៦១០

១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ)

២/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវាធនាគារ ANZ ROYAL

- ឈ្មោះអ្នកទទួល ៖ Eang Kearavak

- លេខគណនី ៖ 2351117



II- កញ្ញា ទៀង សោភា (ទីលំនៅ ៖ រាជធានីភ្នំពេញ)

https://www.facebook.com/tiengsophea

លេខទូរស័ព្ទ (០៧៨) ៤០ ៩២ ២២

១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ)

២/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវាធនាគារ ACLEDA

ឈ្មោះគណនី ៖ ទៀង សោភា / Tieng Sophea

គណនីប្រាក់រៀល ៖ KHR = 2900 00 329870 47

គណនីប្រាក់ដុល្លារ ៖ USD = 2900 00 329870 37

៣/. សប្បុរសជនរស់នៅបរទេស អាចផ្ទេរប្រាក់បរិច្ចាគ របស់លោកអ្នក

តាមរយៈសេវាកម្ម WESTERN UNION នៃធនាគារ ACLEDA

- Receiver Name : Miss Tieng Sophea

- Identify Card No. : 050466449

- Hand Phone No. : (+855)17 61 93 80



III- លោក សេក សុវណ្ណដារ៉ា (ទីលំនៅ ៖ រាជធានីភ្នំពេញ)

https://www.facebook.com/seksovandara3

លេខទូរស័ព្ទ (០១០) ៩០ ៥១ ០០

១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ)

២/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវាកម្មផ្ទេរប្រាក់ WING

- ឈ្មោះអ្នកទទួល ៖ Sek Sovanndara

- លេខគណនីប្រាក់រៀល (ខ្មែរ) ៖ 00279355

- លេខគណនីប្រាក់ដុល្លារអាមេរិក ៖ 00279356



IV- យុវជន ទិត្យ អានច័ន្ទគ្រឹះស្នា (ទីលំនៅ ៖ រាជធានីភ្នំពេញ)

https://www.facebook.com/kris.tith

លេខទូរស័ព្ទ (097) 748 808 1

១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ) នៅតាម

វិទ្យាល័យ មហាវិទ្យាល័យ ក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន។



បញ្ជាក់ ៖

- បញ្ជីឈ្មោះសប្បុរសជន និងទឹកប្រាក់បរិច្ចាគ នឹងប្រកាសជារៀងរាល់ថ្ងៃ

- រាល់ការផ្លាស់ប្តូរចាំបាច់ណាមួយ នឹងជូនដំណឹង ជាបន្តបន្ទាប់ទៀត



ដោយក្តីរាប់អានដ៏ស្មោះ ពីក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ផា»
Web site <>
Share

Reviews and rating

Avatar
Rate this community